Skip to content

អក្សរសាស្ត្រ

បទពង្សាវតារខ្មែរ ដោយសម្តេចសង្ឃ ជួន ណាត

ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេ…ឯងតែងលើកតម្កើង
តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រី…ទស្សនវិជ្ជាព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចា
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃ…នៃជាតិខ្មែរយើង
ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។

ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត

កំណាព្យ៖ ច្បាប់ប្រុស​ (បទ​ព្រហ្មគីតិ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ

សំណេរ​ខ្មែរ​ជាអក្សរ​ឡាតាំង

ការចម្លងសូរស័ព្ទជាអក្សរឡាតាំងចេញពីសៀវភៅ “មគ្គុទ្ទេសក៍ បារាំង ខ្មែរ” ដែលរៀបរៀងដោយប៉ាង.ផេង វិស្វករ នៅសាលាជាតិនៃស.ក.អ.រ ក្រុងភ្នំពេញ និង អ្ស.ហ្វ សូណូលេត៍ អ្នកមានសញ្ញាប័ត្រ សាលាជាតិ នៃភាសាបូព៌ា ក្រុងប៉ារីស ។ ក្នុងសៀវភៅនេះដែរយើងក៏ឃើញមានស្នាមព្រះហស្តលេខារបស់ព្រះករុណា សម្ដេចឪ នរោត្តម សីហនុ ដែលធ្វើឲ្យយើងខ្ញុំជាកូនចៅទុកចិត្ត ហើយយកមកធ្វើជាឯកសារយោងក្នុងការសរសេរពាក្យខ្មែរទៅជាអក្សរឡាតាំង ។

 

ព្យុញ្ជនៈ / Consonances

ល.រ ព្យុញ្ជនៈ អក្សរស័ព្ទជាឡាតាំង
1
2 khâ
3 ko
4 kho
5 ngo
6 châ
7 chhâ
8 cho
9 chho
10 nho
11
12 thâ
13 do
14 tho
15
16
17 thâ
18 to
19 tho
20 no
21
22 phâ
23 po
24 pho
25 mo
26 yo
27 ro
28 lo
29 vo
30
31
32
33 â

 

ស្រៈនិស្ស័យ / Vowels

ពួក “អ”
ស្រៈនិស្ស័យ អក្សរសព្ទជាឡាតាំង
អា a
អិ e
អី èï
អឹ œ
អឺ eu
អុ ó
អូ au
អួ uo
អើ ae
អឿ ùe
អៀ îe
អេ ế
អែ ê
អៃ ăï
អោ ao
អៅ aw
អុំ óm
អំ ấm
អាំ ăm
អះ ăh’
អុះ óh’
អេះ ếh’
អោះ âoh’
ពួក “អ៊”
ស្រៈនិស្ស័យ អក្សរសព្ទជាឡាតាំង
អ៊ា ea
អ៊ិ í
អ៊ី i
អ៊ឹ ú
អ៊ឺ ù
អ៊ុ
អ៊ូ ou
អ៊ួ uo
អ៊ើ eu
អ៊ឿ ùe
អ៊ៀ îe
អ៊េ é
អ៊ែ è
អ៊ៃ éï
អ៊ោ ô
អ៊ៅ ow
អ៊ុំ oúm
អ៊ំ om
អ៊ាំ óăm
អ៊ះ éăh’
អ៊ុះ oúh’
អ៊េះ íh’
អ៊ោះ ôh’

 

ស្រៈពេញតួ / Vowels

ល.រ ស្រៈពេញតួ អក្សរសព្ទជាឡាតាំង ឧទាហរណ៍
1 អិ (e) អ៊ិ (í) អី (èï) ឥន្ទ(en) ឥសូរ(í sau) ឥឡូវ(èïlauv)
2 អី (èï) អ៊ី (i) ឦសូរ(èï sau) ឦសាន(i san)
3 អុ (ó) អ៊ុ (oú) ឧក្រិដ្ឋ(ó kred) ឧណ្ហ(oún)
4 ŭ
5 អូវ (au) ឪឡឹក(auvlœk)
6 អៃ (ăï) ឰដ៏(ăïdâ)
7 rŏú (រឹ) ឫក(rúk)
8 rù (រឺ)
9 លឹ (lú) រឭក (rolúk)
10 លឺ (lù) ឮជ័យ (lùchéy)
11 អែ (ê) អេ (ế) ឯង (êng) ឯវំ (ếvâng)
12 អោ (ao) ឱកាស (aokas)
13 អោ (ao) ឲ្យ (aoy)
14 âu

 

សម្គាល់៖

  • យើងទម្លាប់សរសេរដោយជម្រុះចោលសក់លើរបស់អក្សរឡាតាំង នេះទំនងមកពីអ្នកវាយបញ្ចូលពាក្យឡាតាំងពិបាកក្នុងការប្រើក្ដារចុចបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ ឬមានបំណងរក្សាវាឲ្យមានលក្ខណៈសាមញ្ញ។ “សុវណ្ណ” ឡាតាំងសរសេរជា “sóvănn” សម្រួលមកត្រឹម “sovann” ហើយក៏ប្រើវាជាភាសាអង់គ្លេសផងដែរ ។
  • ប្រើអក្សរ “V” សម្រាប់ “វ” ។ កន្លងមកឃើញថា មានការប្រើ “W” តំណាងឲ្យ “វ” ក្នុងពាក្យ “វត្ត” ដែលសរសេរជា “Watt” ដែលតាមគំរូនេះយើងគួរសរសេរថា “Vóătt” វិញទើបត្រឹមត្រូវជាង។
  • ទម្លាប់ទោះខុស ឬត្រូវ ដល់ពេលប្រើយូរៗទៅ នឹងក្លាយជាត្រូវ Angkor Wat យើងពុំអាចលើកយកមកពិភាក្សារកខុសត្រូវអ្វីឡើយ សូមគិតថានេះជាឈ្មោះ អង្គរវត្ត ជាភាសាអង់គ្លេស ដែលពុំមានអ្វីទាក់ទងនឹងសរសេរខ្មែរជាឡាតាំងឡើយ។
  • យើងទម្លាប់សរសេរ ក្រចេះ(Kratie) បាត់ដំបង(Battambang) អូរឫស្សី (Orussey) ជាច្រើនឆ្នាំមកហើយ ប៉ុន្តែបើតម្រូវតាមក្បួនក្នុងទំព័រនេះ យើងគួរសរសេរជា ក្រចេះ(Krâchếh’ ~ Kracheh) បាត់ដំបង(Băt Dấmbâng ~ Bat Dambang) អូរឫស្សី (Aurússèï ~ Aurussei)។ ជារួម បើយើងសន្មតថាប្រើទំព័រនេះជាក្បួន យើងត្រូវតែ សរសេរ បាត់ដំបង(Bat Dambang) ហើយនឹងមិនសរសេរថា បាត់ដំបង(Battambang) ទេ ពីព្រោះវាពុំត្រូវតាមការកំណត់ក្នុងទំព័រនេះ។ គ្មានអ្វីខុស គ្មានអ្វីត្រូវឲ្យប្រាកដទេ គឺអាស្រ័យលើការកំណត់អ្វីជាមូលដ្ឋានប៉ុណ្ណោះ។ យើងក៏ពុំចង់រក្សាទុកករណីលើកលែងច្រើនពេកដែរ។
  • ប្រើអក្សរ “Y” សម្រាប់តែអក្សរ “យ” ប៉ុណ្ណោះ ។ “ស្រី” កុំសរសេរជា “Srey” គួរសរសេរជា “Srèï” ឬ “Srei” វិញ។
  • សញ្ញាបន្តក់។ កាន់(kăn) ណាស់(năs) ពាក់(péăk) ថ្នាក់(thnăk) ខ្លាញ់(khlănh) បាញ់(bănh) សក់(sấk) កត់(kất)របស់(robấs) ចង់(chấng) កញ្ចក់(kănhchấk) ត្រីរ៉ស់(trèï rấs) ប្រអប់(brâấb)។ ពត់ សរសេរដូច ពុត(póut)។
  • អ៊ាំង ដូចជា រនាំង(ronéăng)

 

ឧទាហរណ៍៖

  1. អរគុណ
  2. ការងារ(kar ngear)
  3. សិន(sen) មិន(mín)
  4. ស្រី(srèï)ស្រ្តី(strèï) ពីរ(pir)
  5. សឹង(soeng) នឹង(núng)
  6. សឺ(seu) គឺ(kù)
  7. ហុងកុង(hóngkóng)  គុណ(koún) ទុក(toúk)
  8. កូ(kau) គូ(kou)
  9. ស្រួល(sruol) ជួយ(chuoy)
  10. ឡើង(laeng) យើង(yeung)
  11. ល្បឿន(lbùen) គ្រឿង(krùeng)
  12. សៀវភៅ(sîevphow)ទៀត(tîet)
  13. ចេញ(chếnh) មេគុណ(mékoún)
  14. ដែល(dêl) ជែង(chèng)
  15. ដៃ(dăï) វៃ(véï)
  16. ស្រោម(sraom) លោក(lôk) រោគ(rôk)
  17. កៅ(kaw) ពៅ(pow)
  18. ខ្ញុំ(knhóm) កុំ(kóm)ប្រជុំ(prâchoúm)បង្គំ(bấng koúm)
  19. កំហាក(kấmhak) រំខាន(romkhan)
  20. ចាំ(chăm) តាំង(tăng) ទាំង(téăng) óăm
  21. ខ្លះ(klăh’) ព្រះ(préăh’)
  22. ចំរុះ(chấmróh’) ព្យុះ(pyoúh’)
  23. ឆេះ(chhếh’) នេះ(níh’)
  24. ហោះ(hâoh’) ឆ្ពោះ(chhpôh’)

Source: ខ្ញុំបានឃើញពីវេបសាយ៖ Map Maker Cambodia