Skip to content

វប្បធម៌ និង​សង្គម

ហេតុអ្វី​បានជា និយាយាថា វប្បធម៌​ឥណ្ឌា ជាធាតុសំខាន់ នៃការបង្កើត វប្បធម៌ខ្មែរនោះ? ចូរលើកចំនុចនានា ដែលវប្បធម៌ឥណ្ឌា កប់ក្នុង វប្បធម៌ខ្មែរ ។

មូលហតុដែល និយាយថា វប្បធម៌ឥណ្ឌាជា ធាតុសំខាន់ នៃការបង្កើតវប្បធម៌ខ្មែរ គឺនៅត្រង់ វប្បធម៌នេះហើយ ដែលធ្វើ​អោយខែ្មរ :

  • កើតមានការគោរពព្រហ្មញ្ញសាសនា ពុទ្ធសាសនា ក្នុងប្រទេស ដែលមាន រូប​បដិមាករ​សេសសល់​ដល់​សព្វ ថ្ងៃនេះ ។
  • កើតមាន ពិធីទេវរាជ តំរូវអោយមាន ការសាងសង់ ប្រាសាទភ្នំ
  • កើតមាន ពិធីបុណ្យផ្សេងៗមាន ភ្ជុំបិណ្ឌ កឋិន ពិធីទុកដាក់សព កោរជុក​ ជឿលើអាត្ម័ន គោរពមេបា។
  • មានភាសា​​និយាយ ខ្លះលាយឡំ ដោយភាសា បាលីសំស្រ្កឹត រៀបចំប្រទេស បែប​លទ្ធិរាជា​និយម រៀប​ចំ​ការគ្រប់គ្រង សង្គម ប្រើ​នយោបាយ​ដឹកនាំ ​ដូចឥណ្ឌា លើក​តំកើង​ស្តេច ជាអវតារ បែបហិណ្ឌូ។
  • បង្កើត​អក្សរ​សិល្ប៍រឿង រាមកេរ្ត៍ ដែល​មាន ទំនាក់ទំនង ដូចរឿង រាមយណៈ

 

ដូចម្តចហៅថា វប្បធម៌ អូស្រ្តូអាស៊ី ?

ដែលហៅថា វប្បធម៌  “អូស្រ្តូអាស៊ី”  គឺជា  “អរិយធម៌ខ្យល់រដូវ”  ។   វប្បធម៌អូស្រ្តូអាស៊ី ជាវប្បធម៌រួមនៃជនជាតិ

នៅអាស៊ីអាគ្នេយ៍ ។ បើគ្មានវប្បធម៌នេះជាមូលដ្ឋានទេនោះ ឥណ្ឌា ចិន និងបណ្តាប្រទេសនៅអឺរ៉ុប ពុំអាចផ្សព្វផ្សាយ ឥទ្ធិពលខ្លួនបានឡើយ ។ ពោលគឺវប្បធម៌នេះ ជាគ្រាប់ពូជត្រូវការដីធ្លី ដើម្បីដុះដាល ។

អាពាហ៍ពិពាហ៍ និងរបៀប​រៀបចំ​តាម​ប្រពៃណីខ្មែរ

អាពាហ៍ពិពាហ៍ គឺជាការនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងកូនប្រុស ហើយនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។ ប៉ុន្តែ ដោយសារទំនៀមទំលាប់ប្រពៃណីខ្មែរបានអោយតំលៃខ្ពស់ទៅលើកូនស្រី ដូចនេះហើយ អាពាហ៍ពិពាហ៍ មានន័យថា ការនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។

តាមប្រពៃណីខ្មែរ ការរៀបចំអាពាហ៍ពិពាហ៍ មានរៀបចំតាមលំនាំដូចខាងក្រោម៖

មុនពេលរៀបការ

  • ពិធីចែចូវ : ៣លើក (ជើងទី១-២ ត្រូវជ្រើសរើសស្រ្តីម្នាក់, ទី៣ ត្រូវការស្រ្តី ៣នាក់)
  • ពីធីស្តីដណ្តឹង
  • ពិធីជូនពេលា

ពេលរៀបការ

ថ្ងៃទី ១៖  ថ្ងៃចូលរោង

  • សង់រោងការ (កូនប្រុសជាអ្នកធ្វើ)
  • វេចនំអន្សម នំគម (កូនស្រីជាអ្នកធ្វើ)

ថ្ងៃទី ២៖ ស៊ីកំណត់

  • ហែរកូនកំលោះមកផ្ទះកូនក្រមុំ
  • ពិធីសែនព្រេនជីដូនជីតា
  • ហូបអាហារ
  • ពិធីកាត់សក់
  • សែនក្រុងពាលី
  • ពិធីសូត្រមន្ត
  • ពិធីរៀបរៀងផ្លែឈើ (ជ្រើសរើសក្មេងស្រី៤, ក្មេងប្រុស៤)
  • ពិធីបុកល័ក្ត ធ្វើធ្មេញ

ថ្ងៃទី ៣ : សំពះផ្ទឹម (ចេញយកពាលា, ហែរកូនកំលោះទៅលើផ្ទះកូនស្រី)

  • សំពះផ្ទឹម
  • ពិធីបង្វិលពពិល
  • ពិធីចងដៃ
  • ពិធីបាចផ្កាស្លា
  • ពិធីតោងស្បៃកូនក្រមុំ
  • ពិធីសារកន្ទេល
  • ពិធីលាងអាហារ
  • ពិធីផ្សំដំណេក

ក្រោយពេលរៀបការ

  • រៀបចង្ហាន់ និងយកផ្កាស្លាច្បងទៅវត្ត
  • ទៅសួរសុខទុក្ខញាតិ សណ្តាន សួរសុខទុក្ខញាតិមិត្ត
  • ចុះអាត្រានុកុលដ្ឋាន (សំបុត្រអាពាហ៍ពិពាហ៍) ។