ទ្រឹស្តីសំខាន់ៗរបស់ព្រះពុទ្ធសាសនាមាន ៤គឺ ៖
១. ទុក្ខអរិយសច្ចៈ
ទុក្ខដែលជាការពិត ដ៏ប្រសើរខ្ពង់ខ្ពស់ ដែលកើតឡើង ចំពោះមនុស្ស គ្រប់រូប
២. សមុទយអរិយសច្ចៈ
ហេតុដែល ជាការពិត ដ៏ប្រសើរខ្ពង់ខ្ពស់ ដែលនាំអោយមាន ទុក្ខ “អវិជ្ជា” & “តណ្ហា“
១/. អវិជ្ជា ៖ ការល្ងិតល្ងង់ មិនដឹង មិនយល់ នូវហេតុ ដែលនាំអោយមាន ទុក្ខ និង
២/. តណ្ហា ៖ សេចក្តី លោភលន់ ចង់មានចង់បានមិនចេះឆ្អែតឆ្អន់)
៣. និរោធអរិយសច្ចៈ
ការបំបាត់ទុក្ខ ជាការពិត ដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ដែលមនុស្សម្នាក់ៗ អាចបំបាត់នូវឫសគល់ នៃទុក្ខ គឺអវិជ្ជា និង តណ្ហា
៤. មគ្គអរិយសច្ចៈ
ផ្លូវដែលជា ការពិត ដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ដើម្បីបំបាត់ នូវទុក្ខបានយ៉ាង ពិតប្រាកដ៖
- សម្មាទិដ្ឋិ ៖ សម្មា + ទដ្ឋិ
- សម្មាសង្កប្បៈ ៖ ការត្រិះរិះអោយបានច្បាស់លាស់ ដោយចេះបែងចែករវាង អំពើល្អ និង អំពើអាក្រក់
- សម្មាវាចា ៖ សំដីត្រូវ ហៅថាវាចាសុចរិតមាន ៤យ៉ាងគឺ
១.) មុសាវាទ៖ កុំកុហស ភូតភរ
២.) បិសុនាវាទ៖ កុំនិយាយញុះញង់
៣.) ផរុសវាទ៖ កុំនិយាយគំរោះគំរើយ
៤.) សម្ផប្បណវាទ៖ កុំអោយនិយាយអ្វីដែលឥតប្រយោជន៍
- សម្មាកម្មន្ត ៖ ការងារត្រឹមត្រូវ ប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិត្រឹមត្រូវ ហៅថា សុចរិត បាណា (មិនសំលាប់សត្វមានជីវិត) អទិន្ធា (មិនលួចទ្រព្យសម្បត្តិអ្នកដទៃ) កាមេ (មិនសេព កាមខុសច្បាប់ ឬ លួចប្រពន្ធគេ)
- សម្មាអាជីវៈ ៖ ការចិញ្ចឹមជីវិតត្រឹមត្រូវ (ការប្រកបអាជីវកម្ម)
- សម្មាវាយាម ៖ ការព្យាយាមត្រឹមត្រូវ (ថែរក្សានូវអំពើល្អ ដែលមានតាំងពីតូច ទប់ស្កាត់ អំពោះអាក្រក់ គ្រប់បែបយ៉ាង កសាងបន្ថែមទៀតនុវអំពើល្អ)
- សម្មាសតិ ៖ ការភ្ងាក់រលឹក នឹកឃើញត្រូវ ដោយនឹកឃើញនូវ អនិច្ចំ ទុក្ខំ អនត្តា
- សម្មាសមាធិ ៖ ការធ្វើសមាធិត្រឹមត្រូវ គឺញ៉ាំងចិត្តអោយស្ងប់