មូលហតុដែល និយាយថា វប្បធម៌ឥណ្ឌាជា ធាតុសំខាន់ នៃការបង្កើតវប្បធម៌ខ្មែរ គឺនៅត្រង់ វប្បធម៌នេះហើយ ដែលធ្វើអោយខែ្មរ :
- កើតមានការគោរពព្រហ្មញ្ញសាសនា ពុទ្ធសាសនា ក្នុងប្រទេស ដែលមាន រូបបដិមាករសេសសល់ដល់សព្វ ថ្ងៃនេះ ។
- កើតមាន ពិធីទេវរាជ តំរូវអោយមាន ការសាងសង់ ប្រាសាទភ្នំ
- កើតមាន ពិធីបុណ្យផ្សេងៗមាន ភ្ជុំបិណ្ឌ កឋិន ពិធីទុកដាក់សព កោរជុក ជឿលើអាត្ម័ន គោរពមេបា។
- មានភាសានិយាយ ខ្លះលាយឡំ ដោយភាសា បាលីសំស្រ្កឹត រៀបចំប្រទេស បែបលទ្ធិរាជានិយម រៀបចំការគ្រប់គ្រង សង្គម ប្រើនយោបាយដឹកនាំ ដូចឥណ្ឌា លើកតំកើងស្តេច ជាអវតារ បែបហិណ្ឌូ។
- បង្កើតអក្សរសិល្ប៍រឿង រាមកេរ្ត៍ ដែលមាន ទំនាក់ទំនង ដូចរឿង រាមយណៈ