Skip to content

វប្បធម៌

ហេតុអ្វី​បានជា និយាយាថា វប្បធម៌​ឥណ្ឌា ជាធាតុសំខាន់ នៃការបង្កើត វប្បធម៌ខ្មែរនោះ? ចូរលើកចំនុចនានា ដែលវប្បធម៌ឥណ្ឌា កប់ក្នុង វប្បធម៌ខ្មែរ ។

មូលហតុដែល និយាយថា វប្បធម៌ឥណ្ឌាជា ធាតុសំខាន់ នៃការបង្កើតវប្បធម៌ខ្មែរ គឺនៅត្រង់ វប្បធម៌នេះហើយ ដែលធ្វើ​អោយខែ្មរ :

  • កើតមានការគោរពព្រហ្មញ្ញសាសនា ពុទ្ធសាសនា ក្នុងប្រទេស ដែលមាន រូប​បដិមាករ​សេសសល់​ដល់​សព្វ ថ្ងៃនេះ ។
  • កើតមាន ពិធីទេវរាជ តំរូវអោយមាន ការសាងសង់ ប្រាសាទភ្នំ
  • កើតមាន ពិធីបុណ្យផ្សេងៗមាន ភ្ជុំបិណ្ឌ កឋិន ពិធីទុកដាក់សព កោរជុក​ ជឿលើអាត្ម័ន គោរពមេបា។
  • មានភាសា​​និយាយ ខ្លះលាយឡំ ដោយភាសា បាលីសំស្រ្កឹត រៀបចំប្រទេស បែប​លទ្ធិរាជា​និយម រៀប​ចំ​ការគ្រប់គ្រង សង្គម ប្រើ​នយោបាយ​ដឹកនាំ ​ដូចឥណ្ឌា លើក​តំកើង​ស្តេច ជាអវតារ បែបហិណ្ឌូ។
  • បង្កើត​អក្សរ​សិល្ប៍រឿង រាមកេរ្ត៍ ដែល​មាន ទំនាក់ទំនង ដូចរឿង រាមយណៈ

 

តើលក្ខណៈ​ភូមិ​សាស្រ្ត ទឹកដី​ខ្មែរ​អ្វីខ្លះ ដែល​ជា​កត្តា ជំរុញ​អោយ វប្បធម៌​ជាតិ​ខ្មែរ មាន​ការ​ដុះ​ដាលនោះ ?

លក្ខណៈភូមិសាស្រ្តទឹកដីខ្មែរ ដែលជាកត្តាជំរុញអោយ វប្បធម៌ខ្មែរ មាន ការ ដុះ ដាល បាន នោះគឺ :

  • ដីខ្មែរមានច្រកចេញចូលទាំងផ្លូវគោក ផ្លូវទឹក គឺសមុទ្រ ងាយស្រួល ក្នុងការចេញចូល ធ្វើទំនាក់ទំនងលើ វិស័យនានានៃជនបរទេស ។
  • ដីខ្មែរ ជាតំបន់សំបូរទៅដោយ ធនធានធម្មជាតិគ្រប់ប្រភេទ មានថ្ម រ៉ែ លោហធាតុ រុក្ខ​ជាតិ​ប្រណិត សំរាប់ផ្នែកស្ថាបត្យកម្ម វត្ថុចំលាក់ផ្សេងៗ ។
  • ខ្មែរមានអាកាសធាតុ អំណោយផល ងាយស្រួល​រស់​នៅ ធ្វើអោយខ្មែរ ដុះគំនិត បង្កើតស្នាដៃ វប្បធម៌បានល្អ និងឆាប់រហ័ល ។

ដូចម្តចហៅថា វប្បធម៌ អូស្រ្តូអាស៊ី ?

ដែលហៅថា វប្បធម៌  “អូស្រ្តូអាស៊ី”  គឺជា  “អរិយធម៌ខ្យល់រដូវ”  ។   វប្បធម៌អូស្រ្តូអាស៊ី ជាវប្បធម៌រួមនៃជនជាតិ

នៅអាស៊ីអាគ្នេយ៍ ។ បើគ្មានវប្បធម៌នេះជាមូលដ្ឋានទេនោះ ឥណ្ឌា ចិន និងបណ្តាប្រទេសនៅអឺរ៉ុប ពុំអាចផ្សព្វផ្សាយ ឥទ្ធិពលខ្លួនបានឡើយ ។ ពោលគឺវប្បធម៌នេះ ជាគ្រាប់ពូជត្រូវការដីធ្លី ដើម្បីដុះដាល ។