Skip to content

អប់រំ

ទ្រឹស្តីសំខាន់ៗ របស់ព្រះពុទ្ធ សាសនាមាន ៤

ទ្រឹស្តីសំខាន់ៗរបស់ព្រះពុទ្ធសាសនាមាន ៤គឺ

១. ទុក្ខអរិយសច្ចៈ

ទុក្ខដែលជាការពិត ដ៏ប្រសើរខ្ពង់ខ្ពស់ ដែលកើតឡើង ចំពោះមនុស្ស​ គ្រប់រូប

២. សមុទយអរិយសច្ចៈ

ហេតុដែល ជាការពិត ដ៏ប្រសើរខ្ពង់ខ្ពស់ ដែលនាំអោយមាន ទុក្ខ “អវិជ្ជា” & “តណ្ហា

១/. អវិជ្ជា ៖ ការល្ងិតល្ងង់ មិនដឹង មិនយល់ នូវហេតុ ដែលនាំអោយមាន ទុក្ខ និង
២/. តណ្ហា ៖ សេចក្តី លោភលន់ ចង់មានចង់បានមិនចេះឆ្អែតឆ្អន់)

៣. និរោធអរិយសច្ចៈ

ការបំបាត់ទុក្ខ ជាការពិត ដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ដែលមនុស្ស​ម្នាក់ៗ ​អាច​បំ​បាត់​នូវឫសគល់ ​នៃទុក្ខ គឺអវិជ្ជា និង តណ្ហា

៤. មគ្គអរិយសច្ចៈ

ផ្លូវដែលជា ការពិត ដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ដើម្បីបំបាត់ នូវទុក្ខបានយ៉ាង ពិត​ប្រា​កដ៖

  • សម្មាទិដ្ឋិ ៖ សម្មា + ទដ្ឋិ
  • សម្មាសង្កប្បៈ ៖ ការត្រិះរិះអោយបានច្បាស់លាស់ ដោយចេះបែងចែករវាង អំពើល្អ និង អំពើអាក្រក់
  • សម្មាវាចា ៖ សំដីត្រូវ ហៅថាវាចាសុចរិតមាន ៤យ៉ាងគឺ​

១.) មុសាវាទ៖ កុំកុហស ភូតភរ
២.) បិសុនាវាទ៖ កុំនិយាយញុះញង់
៣.) ផរុសវាទ៖ កុំនិយាយគំរោះគំរើយ
៤.) សម្ផប្បណវាទ៖ កុំអោយនិយាយអ្វីដែលឥតប្រយោជន៍

  • សម្មាកម្មន្ត ៖ ការងារត្រឹមត្រូវ ប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិត្រឹមត្រូវ ហៅថា សុចរិត បា​ណា (មិនសំលាប់សត្វមានជីវិត)​ អទិន្ធា (មិនលួចទ្រព្យសម្បត្តិអ្នកដទៃ) កាមេ (មិន​សេព កាមខុសច្បាប់ ឬ លួចប្រពន្ធគេ)
  • សម្មាអាជីវៈ ៖ ការចិញ្ចឹមជីវិតត្រឹមត្រូវ (ការប្រកបអាជីវកម្ម)
  • សម្មាវាយាម​ ៖ ការព្យាយាមត្រឹមត្រូវ (ថែរក្សានូវអំពើល្អ ដែលមានតាំងពីតូច ទប់​ស្កាត់ អំពោះអាក្រក់ គ្រប់បែបយ៉ាង កសាងបន្ថែមទៀតនុវអំពើល្អ)
  • សម្មាសតិ ៖ ការភ្ងាក់រលឹក នឹកឃើញត្រូវ ដោយនឹកឃើញនូវ អនិច្ចំ ទុក្ខំ អនត្តា
  • សម្មាសមាធិ ៖ ការធ្វើសមាធិត្រឹមត្រូវ គឺញ៉ាំងចិត្តអោយស្ងប់

បទពង្សាវតារខ្មែរ ដោយសម្តេចសង្ឃ ជួន ណាត

ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេ…ឯងតែងលើកតម្កើង
តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រី…ទស្សនវិជ្ជាព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចា
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃ…នៃជាតិខ្មែរយើង
ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។

ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត

កំណាព្យ៖ ច្បាប់ប្រុស​ (បទ​ព្រហ្មគីតិ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ